Skip to content
Nelum
Laws of Cambodia

Sub-Decree on Iodized Salt Business Management

Made 2003-10-20 · Text as of 2026-10-01

Public law and official guidance, published as research. Not legal, tax or financial advice.

About this law

Language
Khmer
Kind
Regulation
Organisation
Mekong River Commission (MRC)
Country
Cambodia
Subjects
Livestock, Food and nutrition
Keywords
animal feed/feedstuffs, condiments/herbs/spices, food safety and quality, food fortification, residues, authorization/permit, offences/penalties, public health, processing/handling, internal trade, international trade, packaging/labelling, inspection, nutrition, enforcement/compliance
Categories
*

Where to read it

Text

The law's own text, section by section, as held. Each section has its own link.

  1. ព្រះរាជាណាចក្រកម្ពុជា រាជដ្ឋាភិបាលកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ FF អនុក្រឹត្យ ពី ការគ្រប់ក្រងការធ្វើអាជីវកម្មអំបិលយ៉ូដ រាជរដ្ឋាភិបាល - បានឃើញ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា - បានឃើញ ព្រះរាជក្រឹត្យលេខ នស/រកត/១១៩៨/៧២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា - បានឃើញ ព្រះរាជក្រមលេខ ០២/នស/៩៤ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសអោយប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី បានឃើញ ព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស - អោយប្រើច្បាប់ស្តីពីការបង្កើតក្រសួងផែនការ - បានឃើញ ព្រះរាជក្រមលេខ នស/រកម/០៦០០/០០១ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០០ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើជលិតផល ទំនិញ និងសេវា បានឃើញ អនុក្រឹត្យលេខ ៥៥ - អនក្រ.បកចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៨៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្ត ទៅរបស់ក្រសួងផែនការ - បានឃើញ អនុក្រឹត្យលេខ ០៧ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ១៩៩៨ ស្តីពីការបង្កើតក្រុមប្រឹក្សាជាតិ ស្តីពីអាហារូបត្ថម្ភជាតិ -បានឃើញអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០០១ ស្តីពីស្តង់ដារឧស្សាហកម្មកម្ពុជា -បានឃើញអនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៣ ស្តីពីអនាម័យនៃម្ហូបអាហារ សំរាប់មនុស្ស - បានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០០៣

  2. សំរេច ជំពូកទី ១ បទប្បញ្ញត្តិទូទៅ 9.- អនុក្រឹត្យនេះកំណត់ការគ្រប់គ្រងការធ្វើអាជីវកម្មអំបិលអឺយ៉ូដនៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា។ អនុក្រឹត្យនេះមានគោលបំណងលុបបំបាត់បញ្ហាកង្វះជាតិអឺយ៉ូដ ដែលអាចកើតមានចំពោះមនុស្ស-សត្វ គ្រប់ប្រភេទ គ្រប់វ័យ តាមរយៈការបរិភោគអំបិលអ្វីយ៉ូដដែលត្រូវបានផ្គត់ផ្គង់អោយយ៉ាងត្រឹមត្រូវ ។ មាត្រា ២.- ប្រជាជនគ្រប់រូប ភោជនីយដ្ឋានទាំងអស់ រោងចក្រ សហគ្រាស សិប្បកម្ម មន្ទីរពេទ្យ និងគ្រប់ ទឹកន្លែងដែលមានរៀបចំអាហាររួមក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវប្រើប្រាស់អំបិលអឺយ៉ូដក្នុងការផលិតម្ហូប អាហារនំចំណីសំរាប់បរិភោគ ។ ក្រសួងផែនការ ក្រសួងពាណិជ្ជកម្ម (នាយកដ្ឋានកាំកុងត្រូល) និងក្រសួងស្ថាប័នពាក់ព័ន្ឋត្រូវជំរុញធ្វើការ ផ្សព្វផ្សាយអប់រំអោយបានយល់ច្បាស់អំពីផលប្រយោជន៍នៃការប្រើប្រាស់អំបិលអីយ៉ូដ ។ មាត្រា ៣.- នៅក្នុងអនុក្រឹត្យនេះ : អំបិល សំដៅដល់សារធាតុរ៉ែម៉្យាងមានទំរង់ជាក្រាមពណិស មានឈ្មោះគីមីថា សូដ្យូមក្ខរួ មានរូបមន្ត NaCl ដែលបានមកតាមវិធីផលិតណាមួយក្នុងចំណោម ការរំហូតទឹកសមុទ្រ ការរំហូតទឹកអំបិល ការជីកយករ៉ែអំបិលពីក្រោមដី និងការប្រើវិធីផលិតផ្សេងៗទៀត - អំបិលធម្មតា សំដៅដល់ប្រភេទអំបិលដែលធានាសុវត្ថិភាពក្នុងការប្រើប្រាស់តែពុំទាន់មាន គុណភាពគ្រប់គ្រាន់សំរាប់ការបរិភោគរបស់មនុស្ស-សត្វ ឬសំរាប់ការផលិតម្ហូបអាហារផ្សេងៗ - អឺយ៉ូដ (I2)សំដៅដល់សារធាតុម្យ៉ាងសំរាប់ជួយដល់ការលូតលាស់រាងកាយ និងប្រាជ្ញារបស់មនុស្ស និងការលូតលាស់ធំធាត់របស់សត្វ និយាយរួម គឺដើម្បីសុខភាព - អំបិលអឺយ៉ូដ សំដៅដល់អំបិលធម្មតាដែលបានបញ្ចូលជាតិអឺយ៉ូដរួចជាស្រេចដែលចាំបាច់ត្រូវប្រើ នៅក្នុងម្ហូបអាហារ ។ ការបញ្ចូលជាតិអឺយ៉ូដក្នុងអំបិល គឺការលាយសារធាតុឈ្មោះសូដ្យូម និង KIO3)ទៅក្នុងអំបិលធម្មតា ប៉ូតាស្យូមស៊ីយ៉ូដូរ ឬអឺយ៉ូដាត (NaI KឬI ឬ NaIO, ឬ - ផលិតករអំបិល សំដៅដល់ នីតិបុគ្គល ឬ រូបវន្តបុគ្គលដែលផលិតអំបិលតាមវិធីផលិតណាមួយក្នុង

  3. ចំណោមវិធីជលិតខាងលើ - ពាណិជ្ជករអំបិល សំដៅដល់ នីតិបុគ្គល ឬរូបវន្តបុគ្គលដែលអនុវត្តដោយផ្ទាល់ ឬដោយប្រយោល ការលក់ ទិញ ផ្គត់ផ្គង់ រាប់បញ្ចូលទាំងការនាំចូល និងនាំចេញអំបិលផង សំភារៈវេចខ្ចប់ សំដៅដល់ បាវ ថង់ ដប កញ្ចប់ ចុង ។ល ។ ដែលខាងក្នុងមានស្រទាប់ប្លាស្ទីក ប៉ូលីអេទីឡែន ហើយអំបិលអឺយ៉ូដត្រូវបានដាក់ក្នុងនោះ លើកលែងតែសំភារៈវេចខ្ចប់ទាំងនោះ ត្រូវបានផលិតអំពីប្លាស្លឹក សញ្ញាសំគាល់អំបិលអឺយ៉ូដសំដៅដល់សញ្ញាសំគាល់របស់ជាតិសំរាប់សំគាល់អំបិលមានជាតិអ្វីយ៉ូដ - មន្ទីរពិសោធន៍អំបិល សំដៅដល់ មន្ទីរពិសោធន៍គីមីគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានសមត្ថភាព និង លទ្ធភាពគ្រប់គ្រាន់ក្នុងការវិភាគ និងធ្វើតេស្តលើតុណភាពអំបិលអឺយ៉ូដ ព្រមទាំងមានការទទួលស្គាល់ជាផ្លូវការ ។ ជំពូកទី ២ ការគ្រប់គ្រងអាជីវកម្មអំបិលអឺឃុំដ មាត្រា ៤.- បុគ្គលណាមានបំណងធ្វើជាផលិតករអំបិល ត្រូវតែសុំការអនុញ្ញាតផលិតអំបិលពីអង្គភាពមានសមត្ថកិច្ច នៃក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ។ បុគ្គលណាមានបំណងធ្វើជាពាណិជ្ជករអំបិលដែលធ្វើអាជីវកម្មលក់ដុំ ត្រូវតែសុំការអនុញ្ញាតធ្វើអាជីវកម្មពី អង្គភាពមានសមត្ថកិច្ចនៃក្រសួងពាណិជ្ជកម្ម ។ មាត្រា ៥.- អំបិលដែលផលិតក្នុងព្រះរាជាណាចក្រកម្ពុជា និងនាំចូលពីបរទេសសំរាប់ប្រើប្រាស់ក្នុងការបរិភោគរបស់ មនុស្ស និង សត្វ ត្រូវតែជាអំបិលអឺយ៉ូដ ។ អំបិលអឺយ៉ូដត្រូវធានាគុណភាព និងសុវត្ថិភាពសមស្របតាមស្តង់ដារកំណត់ដូចខាងក្រោមនេះ: - សំណើមក្នុងអំបិលមិនត្រូវលើសពី ៥% - ត្រូវមានសូដ្យូមក្លរូNaCl យ៉ាងតិច ៩៧% គិតតាមទម្ងន់អំបិលស្ងួត មិនត្រូវមានម៉ាញេស្យូមក្លរូ MgCl2 លើសពី ០.៥% -

  4. មិនត្រូវមានសារធាតុមិនរលាយក្នុងទឹកលើសពី ០.២% - មិនត្រូវមានសារធាតុពុលផ្សេងៗលើសពីស្តង់ដាររបស់ជាតិឡើយ - ត្រូវមានសារធាតុអឺយ៉ូដចំនួន ៥០-៦០ មីល្លីក្រាម ក្នុង ១ គីឡូក្រាមអំបិល ពិនិត្យឃើញនៅកន្លែងផលិត ៣០-៦០មីល្លីក្រាម គីឡូក្រាមអំបិល ពិនិត្យឃើញនៅតាមកន្លែងលក់ដុំ និងលកំរាយ 4 - ក្នុង ១ ៣ មាត្រា ៦.- ក្រោយពីមានលិខិតអនុញ្ញាតអោយធ្វើអាជីវកម្មអំបិល គ្រប់វេលិតករនិងពាណិជ្ជករអំបិលត្រូវប្រតិបត្តិ អោយបានត្រឹមត្រូវតាមស្តង់ដារគុណភាព និងសុវត្ថិភាពអំបិលអឺយ៉ូដដែលបានកំណត់ក្នុងមាត្រា ៥ ។ មាត្រា ៧.- ទោះជាជិតនៅទីណាក៏ដោយ អំបិលអឺយ៉ូដដែលកំពុងស្តុក ឬដាក់លក់ ត្រូវតែមានការវេចខ្ចប់ និងផ្សា ភូតយ៉ាងត្រឹមត្រូវនៅក្នុងសំភារៈវេចខ្ចប់ដើម្បីការពារកុំអោយបាត់បង់ជាតិអ្វីយ៉ូដ ។ មាត្រា ៨.- សំភារៈវេចខ្ចប់អំបិលអឺយ៉ូដ ទោះជាមានប្រភេទទម្ងន់ និង ទ្រង់ទ្រាយបែបណាក៏ដោយក៏ត្រូវតែសំអាត អោយបានស្អាតជាមុន ។ ដោយឡែកចំពោះបាវផ្លាស្លឹកដែលច្រកអំបិលអីយ៉ូដ ត្រូវតែមានស្រទាប់ប្លាស្លឹក ប៉ូលីអេទីឡែន (HDPE ឬLDPE) មួយស្រទាប់ពីខាងក្នុង ព្រមទាំងត្រូវបានផ្សាមាត់ភូត ។ បាវប្លាស្លឹកត្រូវ បានកំណត់អោយដាក់អំបិលអឺយ៉ូដជាអតិបរមាត្រឹមតែ ៥០ គីឡូក្រាមប៉ុណ្ណោះ ។ មាត្រា ៩.- ការបិទផ្អាកលើផលិតផលអំបិលត្រូវប្រតិបត្តិតាមល័ក្ខខ័ណ្ឌកំណត់ដូចខាងក្រោម: ១- នៅលើគ្រប់សំភារៈវេចខ្ចប់អំបិលអឺយ៉ូដត្រូវបោះពុម្ព ឬ បិទសញ្ញាសំគាល់ ចំពោះអំបិលអឺយ៉ូដ : របស់ជាតិ ព្រមទាំងសរសេរ ឬបោះពុម្ពបន្ថែមនូវចំណុចទាំងឡាយជាភាសាខ្មែរដូចខាងក្រោម : - ឈ្មោះផលិតផល : អំបិលអឺយ៉ូដ

  5. ឈ្មោះ និង អាសយដ្ឋានផលិតករអំបិល ។ ក្នុងករណីអំបិលនាំចូល ត្រូវដាក់ឈ្មោះ និង អាសយដ្ឋានរបស់បុគ្គល ឬ ក្រុមហ៊ុននាំចូល នៅពេលចរាចរ ឬលក់ក្នុងស្រុក - កំរិតអឺយ៉ូដដែលមានក្នុងអំបិល : ៥០ មីល្លីក្រាម/គ.ក្រ - ថ្ងៃ-ខែ-ឆ្នាំផលិត ល្អបំផុតបើប្រើមុនថ្ងៃ.....ខែ......ឆ្នាំ គឺ ៩ខែក្រោយថ្ងៃផលិត - លេខឡូត៍ផលិតផល - ទម្ងន់អំបិលអឺយ៉ូង .: .............ក្រ សញ្ញា ឬ ពាក្យណែនាំអោយប្រុងប្រយ័ត្នពេលលើកដាក់ដឹកជញ្ជូន និង រក្សាទុក ។ ២- ចំពោះអំបិលធម្មតា:នៅលើសំភារៈវេចខ្ចប់អំបិលធម្មតា ត្រូវសរសេរ ឬ បោះពុម្ពពាក្យថា អំបិលនេះពុំទាន់មានគុណភាពគ្រប់គ្រាន់សំរាប់ការបរិភោគរបស់មនុស្ស និង សត្វទេ ។ មាត្រា ១០.- ដើម្បីកាត់បន្ថយនូវកំរិតបាត់បង់ជាតិអឺយ៉ូដពីក្នុងអំបិលអោយបានទាបបំផុត ក្នុងរយៈពេលរក្សាទុក C ដឹកជញ្ជូន និង ដាក់តាំងលក់ ផលិតករអំបិល និងពាណិជ្ជករអំបិលត្រូវអនុវត្តតាមល័ក្ខខ័ណ្ឌកំណត់ដូចខាងក្រាម: មិនត្រូវអោយប៉ះកំដៅខ្លាំងពេក ឬប៉ះផ្ទាល់នឹងពន្លឺព្រះអាទិត្យ មិនត្រូវដាក់ក្នុងអាកាសធាតុសើមខ្លាំងជាពិសេសមិនអោយប៉ះទឹកភ្លៀង មិនត្រូវអោយឆ្លងជាប់ធូលីដី ឬ ប៉ះពាល់ជាមួយសារធាតុគីមីផ្សេងៗ ស្តុកចាស់ត្រូវបញ្ចេញពីឃ្លាំងមុនស្តុកថ្មី អំបិលអឺយ៉ូដដែលរក្សាទុក ធ្វើចរាចរក្នុងទីផ្សារ ឬនាំចូល បើសំភារៈវេចខ្ចប់ខូចខាតឬរហែកធ្លុះបាយ ឬ បើហួសថ្ងៃផុតកំណត់ប្រើប្រាស់ អំបិលនោះត្រូវចាត់ទុកថាជា អំបិលធម្មតាដែលភ្នាក់ងារមានសមត្ថកិច្ច ត្រួតពិនិត្យតំរូវអោយបញ្ចូលជាតិអឺយ៉ូដ អោយបានត្រឹមត្រូវតាមស្តង់ដារកំណត់ លើកលែងតែការ វិភាគរបស់មន្ទីរពិសោធន៍បានបង្ហាញថា ជាតិអឺយ៉ូដក្នុងអំបិលនោះ មានកំរិតត្រឹមត្រូវតាមស្តង់ដារ កំណត់ ។ រាល់ការចំណាយក្នុងការបញ្ចូលជាតិអឺយ៉ូដគឺជាបន្ទុករបស់ពាណិជ្ជករអំបិល ។

  6. ជំពូកទី ៣ ការធ្វើអធិការកិច្ច មាត្រា ១១.- ទោះជាក្នុងករណីណាក៏ដោយ ផលិតករអំបិល និងពាណិជ្ជករអំបិលត្រូវតែរួមសហការក្នុងរាល់ការត្រួត ពិនិត្យគុណភាពនិងសុវត្ថិភាពអំបិលជាមួយស្ថាប័នជំនាញមានសមត្ថកិច្ច ។ មាត្រា ១២.- ត្រូវបានចាត់ទុកថាជាសមត្ថកិច្ចជំនាញទទួលខុសត្រូវក្នុងការត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពអំបិលអឺយ៉ូដ នៅតាមទឹកន្លែងនានា គឹមន្រ្តីដែលជាភ្នាក់ងារត្រួតពិនិត្យគុណភាពរបស់ ក្រសួងពាណិជ្ជកម្មដោយសហការជាមួយ ក្រសួងពាក់ព័ន្ធ ។ ហាត្រា ១៣.- ទីកន្លែងដែលត្រូវធ្វើការត្រួតពិនិត្យ មានដូចខាងក្រោមនេះ: កសិដ្ឋាន - រោងចក្រ- សហគ្រាសផលិតអំបិល “កន្លែងរក្សាទុកអំបិល - កន្លែងលក់ ឬចែកចាយអំបិល - កន្លែងប្រើប្រាស់អំបិលដូចមានចែងក្នុងមាត្រា ២ នៃអនុក្រឹត្យនេះ លើកលែងតែករណីប្រើប្រាស់ នៅតាមគេហដ្ឋាន ។ មាត្រា ១៤.- មន្រ្តីមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យគុណភាពអំបិលអឺយ៉ូដទាំងអស់ ត្រូវមានឧបករណ៍សំភារះ ៥ សំរាប់ពិសោធន៍ ឬធ្វើតេស្ត និងត្រូវបានទទួលការបណ្តុះបណ្តាលក្នុងការត្រួតពិនិត្យពីអនុគណៈកម្មការជាតិលុបបំបាត់ បញ្ហាកង្វះជាតិអឺយ៉ូដ ។ មាត្រា ១៥.- ក្នុងករណីចាំបាច់ មន្រ្តីមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យគុណភាពអំបិលអឺយ៉ូដ ត្រូវយកគំរូបាន់អំបិលដែល កំពុងធ្វើការត្រួតពិនិត្យ មួយចំនួនសមស្របដោយបានខ្ទប់យ៉ាងជិត រួចបញ្ជូនទៅកាន់មន្ទីរពិសោធន៍ដើម្បីធ្វើការវិភាគ គុណភាព ។ រាល់ការចំណាយក្នុងការវិភាគគុណភាពអំបិលនៅពេលមានការត្រួតពិនិត្យ ជាបន្ទុករបស់អាជីវករអំបិល ។ ជំពូកទី ៤ ទោសប្បញ្ញត្តិ មាត្រា ១៦.-

  7. ការផ្តន្ទាទោសចំពោះការប្រព្រឹត្តល្មើសនឹងអនុក្រឹត្យនេះ ត្រូវបានចែងដូចខាងក្រោមនេះ : ១- ពិន័យដោយដកហូតអំបិលដែលគ្មានជាតិអឺយ៉ូដ ចំពោះបទល្មើសនឹងមាត្រា២លើកលែងតែ ករណីតាមគេហដ្ឋាន ។ ២- ពិន័យជាប្រាក់ស្មើនឹងប្អូនសែនរៀលលើកទី១ ចំពោះបុគ្គលណាដែលប្រព្រឹត្តល្មើសនឹងមាត្រា៤ १ ក្នុងករណីមិនធ្វើតាម ត្រូវពិន័យទ្វេរដង ។ ក្នុងករណីមិនរាងចាល ត្រូវផ្លាកការផលិតនិងធ្វើ អាជីវកម្មអំបិលរហូតដល់ពេលមានលិខិតអនុញ្ញាតត្រឹមត្រូវ ។ ៣- ពិន័យជាប្រាក់ស្មើនឹងមួយលានរៀលលើកទី១ ចំពោះបុគ្គលណាដែលប្រព្រឹត្តល្មើសនឹងមាត្រា ៥ និងមាត្រា៦ ។ ក្នុងករណីមិនធ្វើតាម ត្រូវពិន័យទ្វេរដង ។ ក្នុងករណីមិនរាងចាល ត្រូវដក ហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មអំបិល ។ ៤- ពិន័យជាប្រាក់ស្មើនឹងប្រាំមួយសែនរៀលលើកទី១ ចំពោះបុគ្គលណាដែលប្រព្រឹត្តល្មើសនឹង មាត្រា ៧ ៨ និងមាត្រា ៩ ។ ក្នុងករណីមិនធ្វើតាម ត្រូវពិន័យទ្វេរដង ។ ក្នុងករណីមិនរាង ចាល ត្រូវដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មអំបិល ។ ៥- ពិន័យជាប្រាក់ស្មើនឹងមួយសែនរៀល ចំពោះបុគ្គលណាដែលប្រព្រឹត្តល្មើសនឹងមាត្រា ១១ ។ ៦- ពិន័យជាប្រាក់ស្មើនឹងតំលៃទំនិញ និង ត្រូវទទួលទោសតាមច្បាប់ ចំពោះមន្រ្តីមាន សមត្ថកិច្ចណាដែលបានធ្វើអោយខូចខាតទ្រព្យសម្បត្តិរបស់ផលិតករអំបិល ឬ ពាណិជ្ជករអំបិល ដោយចេតនាក្នុងពេលកំពុងដំណើរការអធិការកិច្ច ។ ៧- ត្រូវផ្តន្ទាទោសតាមច្បាប់ចំពោះបុគ្គល ឬមន្រ្តីរាជការណាដែលបានចូលរួម ឬបានឃុបឃិត ប្រព្រឹត្តបទល្មើសដូចបានចែងក្នុងចំណុចទាំង ៦ នៃមាត្រា ១៦ ។ ১

  8. ជំពូកទី ៥ អន្តរប្បញ្ញត្តិ មាត្រា ១៧. - ទោសប្បញ្ញត្តិដែលមានចែងនៅក្នុងអនុក្រឹត្យនេះ ត្រូវចាប់អនុវត្តក្រោយពីថ្ងៃដែលអនុក្រឹត្យនេះចូលជា ធរមានបានរយៈពេល១២ ខែគត់ ។ ជំពូកទី ៦ អវសានប្បញ្ញត្តិ មាត្រា ១៨.- រាលំបទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍ ។ មាត្រា ១៩.- រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរ៉ែ និង ថាមពល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រដ្ឋមន្រ្តីក្រសួងសុខាភិបាល រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សា ជាតិស្តីពីអាហារូបត្ថម្ភជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តតាមអនុក្រឹត្យនេះអោយបានសំរេចលទ្ឋផលល្អប្រសើរ ។ មាត្រា ២០.- អនុក្រឹត្យនេះនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ខែ ឆ្នាំ២០០៣ នាយករដ្ឋមន ហ៊ុន សែន កន្លែងទទួល :. - ក្រសួងព្រះបរមរាជវាំង -អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា - -ខុទ្ធកាល័យសម្តេចនាយកដ្ឋមន្រ្តី -ខុទ្ទកាល័យឧបនាយករដ្ឋមន្រ្តី គ្រប់ក្រសួង - - ស្ថាប័ន -ឯកសា កសារ - កាលប្បវត្តិ ៧

Sub-Decree on Iodized Salt Business Management · Nelum